ម៉ូតូ Suzuki Nex Digi ស៊េរីឆ្នាំ ២០២២ ចេញលក់ជាផ្លូវការហើយ!

[ទីផ្សារក្នុងស្រុក] ម៉ូតូ Suzuki Nex Digi ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់បង្ហាញជាផ្លូវការនៅកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាថ្មី បែបឌីជីថល អោយកាន់តែទាន់សម័យ និងងាយស្រួលប្រើប្រាស់។ អ្វីដែលពិសេសនោះម៉ូតូ Scooter នេះត្រូវបានឌីហ្សាញទ្បើងពីម៉ូឌែល Nex មុនៗ ប៉ុន្តែមានការផ្លាស់ប្តូរពីកុងទ័រធម្មតា ទៅកុងទ័រឌីជីថលប្រភេទ LCD, ចង្កៀមុខ LED, សោរសុវត្ថិភាពជាមួយឧបករណ៍ភ្ជាប់ USB ផងដែរ។ បន្ថែមពីនេះម៉ូតូនេះក៏បានបំពាក់ជន្ទល់ប្រភេទ Interlock អាចបញ្ឈប់ម៉ាស៊ីនពេលវាយជន្ទល់ចុះ, កំរាលជើងទុកចន្លោះធំទូរលាយ ងាយស្រួលដាក់ជើង, ដៃបង្កូតវែង-ស្រឡះងាយស្រួលដល់អ្នកបើកបរ និងបំពាក់នូវកែមការពាររឹងមាំ និងកែបប្រភេទថ្មីមានឡូហ្គូ Suzuki ច្បាស់ស្រឡះភ្នែកងាយស្រួលជិះ។ Suzuki Nex Digi បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១១៣សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ សូមបញ្ជាក់ថាបច្ចប្បន្ននេះ Suzuki Nex Digi ស៊េរីឆ្នាំ ២០២២ … Continue reading ម៉ូតូ Suzuki Nex Digi ស៊េរីឆ្នាំ ២០២២ ចេញលក់ជាផ្លូវការហើយ!